ផែនទី​នេះ​មិនមែន​ជា​ផែនទី​ដើម្បី​ប្រកាស​ទាមទារ​ទឹកដី​ទេ

តែ​ជាការ​គូរវាស​ដើម្បី​ឲ្យ​ស្គាល់​ពី​ភូមិសាស្ត្រ​ក្នុង​ប្រវត្តិ​សាស្ត្រតែ​ប៉ុណ្ណោះ

កម្ពុជា​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត​ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​កាលពី​សម័យ​ ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​​ឲ្យដឹង​ថា ​កាល​សម័យ ​នោះ​ព្រះរាជា​ណាចក្រ​ កម្ពុជា​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នកប្រវត្តិ​សាស្ត្រ​​សន្មតិ​ហៅថា ចក្រភព ​ខ្មែរ​។ នៅក្នុង​សម័យ​នោះ ប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ មាន​ឥទ្ធិពល និងឫទ្ធានុភាព​ទៅ លើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង​ប្រទេស​ចម្ប៉ា (Champa) ប្រទេស​មន​,ប្រទេស​ជ្វា ។​ល​។

ការ​ដែល​មាន​ឈ្មោះ​កម្ពុជា​លិច​ទឹក​ ពីព្រោះ​កាលសម័យ​នោះ​មាន​តែ​ប្រទេស​ កម្ពុជា​កណ្ដាល​នេះ​ ទេ​​ដែល​ជា​ដែនដី​គោក ។​ ចំណែក​ដែនដី​ប៉ែក​ខាងកើត ( កម្ពុជា​ក្រោម​សព្វថ្ងៃ ) នៅ​ជា​ប្រជុំ​កោះ​ នៅឡើយ​។នៅ​ទី​​នោះ​ពុំ​សូវ​មាន​បណ្ដាជន​ខ្មែរ​រស់នៅ​ទេ​ (ខ្មែរ​ពុំ​សូវ​ចូលចិត្ត​រស់នៅ​តាម​មាត់​ទឹក​ដែល​ មាន​របរនេសាទ​ត្រី​ជាប្រ​​ មុខ​)ម្ល៉ោះហើយ​ព្រះមហាក្សត្រ​ខ្មែរ​ក៏​ពុំបាន​យក​ព្រះទ័យ​ទុកដាក់​ ត្រួតពិនិត្យ ​ផែនដី​នោះ​ឲ្យបាន​ហ្មតច​ត់​ប៉ុន្មាន​ដែរ​។​​​មហា​អាណាចក្រ​ ខ្មែរ​នា​សម័យ​នោះ​មាន​ព្រំប្រទល់​ដែន​ខាង ជើង​ទល់​នឹង​ប្រទេស​ចម្ប៉ា​ (ចាម) ដែល​សព្វថ្ងៃ​នៅ​ត្រង់​ខេ​ត្រ​ប៊ិញ​ធ្វឹ​ន (Binh Thuan), ខាងកើត​ ទល់​សមុទ្រ​ចិន​, ខាងលិច​ទល់​នឹង​ទន្លេ​សា​លូ​អ​ង​​ប្រទេស​ភូមា​សព្វថ្ងៃ និង​ខាងត្បូង​ទល់​នឹង​ឈូង​ សមុទ្រ​សៀម​។​លុះ​ប្រហែល​មួយ​សតវត្សរ៍​ក្រោយមក កម្ពុជា​ទឹក​លិច​​ក្លាយ​ជា​ដែនដី​គោក​(ដោយ​ដី ល្បាប់​ទន្លេមេគង្គ​ហូរ​ចាក់​ )។​ពេល​នោះ​ប្រជារាស្ត្រ​ខ្មែរ​បាន​នាំគ្នា​ទៅ​រស់នៅ​យ៉ាង​កុះករ​​ថែមទាំង​ មាន​ កំពង់ផែ​មួយ​យ៉ាង​ធំ​គឺ​កំពង់ផែ​ព្រៃនគរ (Saigon) សព្វថ្ងៃនេះ



វត្ត
ឃ្លាំង ក្នុង ខេត្ត ឃ្លាំង ដែល វៀតណាម ហៅ ថា ខេត្ត សុក ចាំង

-កម្ពុជា​ក្រោម​ចែក​ជា​ពីរ​ផ្នែក​៖ កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច

-កម្ពុជា​ក្រោម​ប៉ែក​ខាងកើត
ជា​ដែនដី​ស្ថិតនៅ​ខាងកើត​កំពង់ផែ​ព្រៃនគរ​ឬ​សៃ​ហ្គ​ន ផែនដី​នេះ​កាល​សម័យ​នោះ មាន​ឈ្មោះ​​ហៅ​ ថា​ស្រុកដូ​ណៃ
ភូមិភាគ ដូ​ណៃ​នេះ ភាគ​ធំ​សុទ្ធសឹង​ជា​ខ្ពង់រាប ។​ ស្រុក​នេះ​បាន​ត្រូវ​ពួក​ជនជាតិ​​យួន​ប្លន់​យក​ នៅពេល​ដែល​ប្រទេស​ខ្មែរ​ កើតសង្គ្រាម​ក្នុង​ស្រុក​គឺ​ក្នុង​រវាង គ​. ១៦២៣ ។​ក្នុង​ភូមិភាគ​ដែនដី ដូ​​ណៃ នេះ​មាន​ជា​អាទ៌​ខេត្តកោះ​គង​(Go Cong យួន​ហៅ​ហ្ក​កុង​),ទួល​តា​មោក​(Thu dau Mot យួន​ហៅ​ ធូ​យ៉ូវ​ម៉ូត​),ព្រះ​សួគ៌ា​(Ba Ria យួន​ហៅ​បារៀ​),ចង្វារ​ត្រពាំង​(Bien Hoa យួន​ហៅ​បៀ​ន​វ៉ា​),អូ​កាប់​(Vung Tau យួន​ហៅ​វង់​តូ​វ​)

-កម្ពុជា​ក្រោម​ប៉ែក​ខាងលិច
ជា​ដែនដី​ស្ថិត​នៅ​ភាគ​ខាងលិច កំពង់ផែ​ព្រៃនគរ​គឺ​ត្រើយ​ខាងឆ្វេង​ទន្លេសៃ​ហ្គ​ន​,សព្វ​ថ្ងៃ​គេ​ចូលចិត្ត ហៅថា ដែនដី​សណ្ដរ​ទន្លេ​មេគង្គ ។​​ភូមិភាគ​នេះ​មាន​បណ្ដារាស្ត្រ​ខ្មែរ ​រស់នៅ​យ៉ាង​កុះករ​,សម្បូរណ៍​ ដោយ​ ព្រែក​,ទន្លេ , អូ , ជ្រលង ,បឹងបួរ ដី​នៅ​តំបន់​នេះ​មាន​ជីរ​ជាតិ​ល្អ​ណាស់ សម្រាប់​វិស័យ​កសិកម្ម កម្ពុជា​ក្រោម​ប៉ែក​​ខាងលិច ជា​ភូមិភាគ​ដី​វាលទំនាប​។ នៅក្នុង​សម័យ​នោះ​ភូមិភាគ​នេះ ចែក​ចេញ​ តែ​៣ ខេត្ត​ធំៗ
គឺ​៖

-ខេត្ត ឡុង​ហូ (ក្នុង​អំឡុង​ចុងទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកចេញជា​ខេត្ត វិញ​ឡុង​, សា​ដែក​, និង ត្រា​វិញ​)

-ខេត្ត​មាត់ជ្រូក (ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត​ចូ​វ​ដុក​, ឡុង​ស្វៀន​, កឹន​ថើ​, និង​សុក​ត្រាំ​ង​)

-ខេត្ត​ពាម (ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត ហា​ទៀង​,រ៉ា​ច​យ៉ា និង​បាក់​លីវ​) ។​កម្ពុជា​ទឹក​លិច កម្ពុជា​ក្រោម​ទាំងមូល (រួម​ទាំង​កម្ពុជា​ក្រោម ខាងកើត​និង​ខាងលិច​)ស្ថិតនៅក្នុង

ព្រះរាជា​ណាចក្រ​ខ្មែរ​ជា​ទឹកដី និង​ជា​សម្បត្តិ​ផ្ទាល់​របស់​មហា​អាណាចក្រ​ខ្មែរ។ពួក​ជនជាតិ​យួនបន្ទាប់​ពី​ ដណ្ដើម​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត​រួចហើយ​ក៏​ចូល​ទន្ទ្រាន​​ ម្ដង​បន្តិចៗ​រាតត្បាត ​ឆ្ពោះ​មក​ ភូមិភាគ​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​ទៀត មិន​ឈប់ឈ​រសោះ ។នៅ​ឆ្នាំ​១៨៥៩ អាណានិគម​បារាំង​សែស បាន​ចូល​មក​កាន់កាប់​ដែនដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​នគរ​ចម្បា​ដែល​ពេលនោះ​​ស្ថិត នៅ​ក្រោម ​អំណាច​យួន

បុណ្យ នៅ វត្ត ច័ន្ទ រង្សី , ព្រៃនគរ ( សាយ ហ្គ )