មុន​ការតាំង​អាណានិ​គម​បារាំង​មកលើ​កម្ពុជា ​ព្រះរាជា​ណាចក្រ​ខ្មែរ​បាន​ស្ថិតនៅ​ក្នុង​ភាព ទន់​ខ្សោយ ​បំផុត​ ។ ចម្បាំង​ផ្ទៃក្នុង​ដណ្ដើម​រាជ​បល្ល័ង្ក ​និង​វាតទី​និយម​របស់​សៀម និង​យួន ​បាន​ធ្វើឲ្យ​ប្រទេស ​ខ្មែរ​បាត់បង់​នូវ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន​នៅ​ឆ្នាំ​ ១៨០៦ ជា​សក្ខីភាព​ស្រាប់ ពីព្រោះ​ព្រះបាទ​អង្គ​ច័ន្ទ (​ព្រឹត្តិការណ៍​ ១៧៩៦-​១៨៣៤) ​ត្រូវបាន​បំពេញពិធី​អភិសេក​នៅ​ទីក្រុង​បាងកក ​រៀបចំឡើង​ដោយ​ព្រះរាជា​សៀម ​ហើយ​នៅពេល​ដែល​យាង​មក​រាជធានី​ភ្លាម​មហាក្សត្រ​ខ្មែរ​អង្គ​នេះ ក៏​បាន​ផ្ញើ​ដំរី ,​ក្រមួន​,​ក្រវ៉ា​ញ និង​ភ្លុក​ជា​សួយសារអាករ​ថ្វាយ​ស្ដេច​ក្រុង​អាណ្ណា​ម (​យួន​) ។

ការដណ្ដើម​រាជបល្ល័ង្ក ​បាន​ធ្វើឲ្យ​ស្ដេច​ខ្មែរ​ម្ដង​បានរ​ត់​ទៅ​ពឹង​ទ័ព​សៀម ម្ដងរ​ត់​ទៅពឹង​ទ័ព​យួន ដើម្បី​ ដោះស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​ ដែល​បង្ហាញ​ឲ្យឃើញ​ថា ខ្មែរ​បាន​បាត់បង់​នូវ​ឯក​រាជ្យភាព​របស់​ខ្លួន ។

ព្រះបាទ​អង្គឌួង​ ជា​ព្រះបិតា ​របស់​ព្រះបាទ​នរោត្តម ​(១៧៩៦-​១៨៣៤-​១៨៦០-​១៩០៤) ​ដែល​ឡើង​ សោយរាជ្យ​នៅ​ចុងឆ្នាំ ​១៨៤៧ ​ត្រូវ​អភិសេក​ធ្វើឡើង​ដោយ​មាន​អាណា​ព្យាបាល​តំណាង​ចក្រភព​ អាណា្ណ​ម និង​សៀម​ ដែល​ចូលរួម​ ។ ប្រទេស​ទាំង​២​នេះ បាន​គ្រប់គ្រង​និង ​កាន់កាប់​ព្រះ​រាជា ណាចក្រ​ កម្ពុជា​ទាំងមូល​ ហើយ​នៅ​តាម​អាណាខេត្ត​នានា​ ចៅហ្វាយខេត្ត​ជាច្រើន​ស្ថិត​ក្នុង​ភាពភ័យខ្លាច​ ដោយ​ គ្មាន​ជំនួយ​ពី​រដ្ឋបាល​ភ្នំពេញ​នា​ជំនាន់​នោះ បាន​លះបង់​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាងជើង ​និង​ ខាងត្បូង​ អោយ​កងទ័ព​យួន​ ។ ដូច្នេះ​ក្រោយ​ពី​ព្រះបាទ​អង្គ​ឌួង​បាន​ឡើង​សោយរាជ្យ​សម្បត្តិ​បាន​ត្រឹម​៧​ ឆ្នាំ ​ស្ថានភាព​ប្រទេស​កម្ពុជា​កាន់តែ​ដុនដាប​ទៅ ហេតុនេះ​ហើយ​បានជា​ព្រះអង្គ​បាន​សម្រេច ​ព្រះទ័យ​ ចរចា​ជាមួយ​លោក ​កុងស៊ុល​បារាំង ​នៅ​សិង្ហ​បុរី​ដើម្បី​សុំ​ជំនួយ​ពី​ប្រទេស​បារាំង ។

ការចរចា​នេះ បាន​នាំមក​នូវ​ការតាំង​អាណា​និគម​របស់​បារាំង​នៅ​ថ្ងៃទី ​១១ ​សីហា​១៨៦៣ ទៅលើ​កម្ពុជា ​ដោយ​មាន​លោក​សេនាប្រមុខ​បារាំង​ឈ្មោះ ដឺ​ឡា ហ្គ្រាំង​ឌី​យ៉ែរ៍ ជា​ទេសាភិបាល​នៃ​កូសាំង​ស៊ីន (​កម្ពុជ ា​ក្រោម​) ដែលជា​អ្នក​តំណាង​ប្រទេស​បារាំង ។

ថ្វី​ត្បិត​តែ​អាណាព្យា​បាល​បារាំង​ទៅលើ​កម្ពុជា ជា​លទ្ធផល​ដ៏​ល្អ​ប្រពៃ​ចៀសផុត​ពី​ភាព​សាបសូន្យ​ បូរណភាព​ទឹក​ដី​ដូច​នរគ​ ចម្ប៉ា ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​ពុំមែន​ធ្វើឡើង​ដោយ​សុទ្ធចិត្ត​ទេ ​។ ខាងក្រោម ​នេះ​គឺជា​ឯកសារ​បង្ហាញ​ភស្តុតាង​ដើម្បី​បញ្ជាក់ថា អ្វី​ដែល​ធ្វើឲ្យ​បារាំង​សម្រេច​ធ្វើ​ការត្រួតត្រា​ប្រទេស ​កម្ពុជា​ដូច្នោះ ។

៙​បុព្វហេតុ​នៃ​អាណា​និគម : ពី​ដើម​សតវត្សរ៍​ទី ១៦ ​រហូត​ដល់​សតវត្សរ៍​ទី ១៩ នៃ​គ្រិស្ត​សករាជ មហាអំណាច​អឺរ៉ុប​ជាច្រើន និង​ជា​ប្រទេស​ឧស្សាហកម្ម​បាន​តាំង​អាណានិគម​ទៅលើ​ប្រទេស​អា​ហ្រិ្វ​ក និង​អាស៊ី​មួយ​ចំនួនធំ​ ហើយ​មូលហេតុ​នៃ​ការ​ត្រួតត្រា​ទៅលើ​ប្រទេស​ទន់ខ្សោយ​ទាំងនោះ​ គឺ​បណ្ដាល​មកពី​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​នយោបាយ ។

ប្រទេស​អឺរ៉ុបទាំង​នោះ​មាន : ព័រ​ទុយ​ហ្គាល់​,​អេ​ស្ប៉ាញ​,​ហុ​ល្លង់​,​និង​ជប៉ុន​ជាដើម ត្រូវការ​នូវ​ធនធាន​ធម្មជាតិរ​បស់​ប្រទេស​ដទៃ​ដូចជា រ៉ែ​,​ឈើ​,​ភ្លុក និង​គ្រឿងទេស​។​ល​។​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​របស់​គេ ។

គួរបញ្ជាក់​ថា ​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ទាំង​នោះ គេ​ឃើញ​មាន​ប្រទេស​បារាំងសែស​ដែរ ក៏ប៉ុន្តែ​វត្តមាន​របស់​គេ​នៅក្នុង​ឧបទ្វីប​ឥណ្ឌូចិន ​បាន​ចាប់ផ្ដើម​យឺតយ៉ាវ​ជាងគេគឺ​នៅ​សតវត្សរ៍​ទី​១៧ និង​នៅ​សតវត្សរ៍​ទី​១៨ ទើប​ធ្វើ​នៅ​ចិន ​វៀតណាម​ខាងជើង (​តុង​កឹង​) និង​អាណ្ណា​ម (​កណ្ដាល​) នៅ​កម្ពុជា​ក្រោម ​ដែល​យួន​ទើបតែ​ចាប់ផ្ដើម​ថ្មីៗ​នេះ ​។

នា​សតវត្សរ៍​ទី​១៩ នៃ​គ្រិស្ត​សករាជ ​ឥទ្ធិពល​របស់​មហាអំណាច​បារាំង​មាន​ភាព​ទន់ខ្សោយ​បើ​ប្រៀបធៀប​នឹង​ចក្រភព​ អង់គ្លេស ​ដែល​ជា​គូ​បដិបក្ខ ហើយ​ដែល​ទើប​តើ​កាន់កាប់​ត្រួតត្រា​បាន​ប្រទេស​ឥណ្ឌា​ដោយ​ជោគជ័យ​ជា​ស្ថាពរ ។ ​ក្នុងករណី​នេះ​ហើយ ​ដែល​រដ្ឋាភិបាល​បារាំង​បាន​រៀបចំ​យុទ្ធ​សាស្ត្រ​ថ្មី ​គម្រោងការ​ថ្មី​ដើម្បី​លុបលាង​នូវ​បរាជ័យ ​ហើយ​លើកមុខ​លើក​មាត់ កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ខ្លួន​ឡើងវិញ ​តាមរយៈ​ការផ្សព្វ​ផ្សាយ​គ្រិស្ត​សាសនា ​និង​អារ្យធម៌ ​។ ទន្ទឹង​នឹង​នេះ​ពួក​អ្នកស្រាវ​ជ្រាវ ក៏​បាន​ចាប់ផ្តើម​សិក្សា​ពី​សង្គម​ខ្មែរ ពោល​អារ្យធម៌​វប្បធម៌​ខ្មែរ​ដើម្បី​ងាយ​នឹង​ត្រួតត្រា​គ្រប់គ្រង ។

ទស្សន​នយោបាយ​និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​បារាំង​នា​ជំនាន់​នោះ បាន​កត់ត្រា​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​គឺ «​ការ​ត្រិះរិះ​ពិចារណា​នយោបាយ ​និង​សម្ងាត់​»នៅ​ចុង​រាជ្ជ​កាលរ​បស់​ព្រះបាទ​ល្វី​ទី​១៥៥​(Louisxv) ​។ ក្នុង​កំណត់ហេតុ​នោះ​គេ​ឃើញ​មាន​ពណ៌នា​អំពី​ការបង្កើត​នូវ​គណៈកម្មាធិការ​ មួយ​ដែល​ក្នុងនោះ​គេ​បាន​លើក​ជា​សំណួរ​ដោយ​សម្គាល់ថា ​ប្រទេស​បារាំង​អាច​នឹង​មាន​មធ្យោបាយ​ដែរ ឬទេ​ដើម្បី​បោះ​ទីតាំង​នៅក្នុង​ភូមិភាគ​អាស៊ី​យើង​នេះ ដើម្បី​កុំ​ឲ្យ​ផលប្រយោជន៍​ប៉ះ​ទៅ​លើ​ជញ្ជីង​អង់គ្លេស​តែ​ម្នាក់​ឯង​ពេក ។ ឯកសារ​នេះ ក៏​បាន​សនិ្នដ្ឋាន​ដូច​ត​ទៅ​ថា ​: រហូតដល់​ពេល​នេះ​នៅតែ​កម្ពុជា​ក្រោម​ទេ ដែល​ប្រហែល​ជា​ប្រទេស​អង់គ្លេស​ពុំ​ទាន់​យកចិត្ត​ទុកដាក់​ចាប់​អារម្មណ៍​នៅ​ ឡើយ ក៏ប៉ុន្តែ​យើង​អាច​នឹង​សប្បាយចិត្ត​បាន​ដែរឬទេ កាល​បើ​ពួកគេ​នឹង​ចាប់​អារម្មណ៍​ចំពោះ​ទឹកដី​នេះ​? បើ​យើង​សម្រេច​ចិត្តថា ​កាន់កាប់​ឲ្យបាន​មុន​យើង​នឹង​មិន​បាត់បង់​វារ​ហូត​ឡើយ ។

សូម​រំលឹក​ដែរ​ថា ទ័ពបារាំង​បាន​កាន់កាប់​បាន​ទាំងស្រុង​ដែនដី​កម្ពុជា​ក្រោម​នៅ​ឆ្នាំ ​១៨៦៧ ក្រោយពី​បាន​ច្បាំង​ឈ្នះ​កងទ័ព​យួន ​ដែល​បាន​ដណ្ដើម​តំបន់​វាលទំនាប​នៃ​ទន្លេមេគង្គ​កម្ពុជា​ក្រោម​ខាង​លើនេះ​ ពី​ប្រទេស​កម្ពុជា​នៅ​សតវត្សរ៍​ទី ​១៧ នៃ​គ្រិស្ត​សករាជ ។

នយោបាយ​អាណា​និគម​បារាំង​ត្រូវ​បាន​បន្ត​ដោយ​ពង្រឹង​រហូតដល់​ឆ្នាំ ​១៩៥៣ ​ជា​ឆ្នាំ​ដែល​បារាំង​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង​ពី​ព្រះ​មហាក្សត្រ​ខ្មែរ បាន​សព្វព្រះ​រាជហឫទ័យ​ ដែល​ឲ្យ​ព្រះ​រាជា​ណាច​ក្រកម្ពុជា​ស្ថិត​ក្រោមអាណា ​ព្យាបាល​បារាំង​សែស ៕


(អត្ថបទដកស្រង់ចេញពី cambodiaonlinenews)